តាកែវ/ កាលពីព្រឹកថ្ងៃទី១៧ ខែមិនាឆ្នាំ២០២៤ មានគ្រឿងចក្រ១ក្រុម ក្រោមការបញ្ជាផ្ទាល់ពីលោក ខៀវ សម្រស់ និងបក្ខពួក លោក ខៀវ សម្រស់ អាងខ្លួនជាក្រុមប្រឹក្សា ឃុំបឹងត្រាញ់ខាងជើង មានអំណាចក្នុងមូលដ្ឋាន មិនខ្លាចក្រែងនរណាទាំងអស់ ពេលខ្លះសូម្បីតែ លោក មេឃុំខ្លួន។ នៅខណៈនេះ លោក ខៀវ សម្រស់ បានមកកាយស្រះ វត្តអង្គ រកា ស្ថិតនៅភូមិខ្នាខាងត្បូង ឃុំបឹងត្រាញ់ខាងជើង ស្រុកសំរោង ខេត្តតាកែវ មិនមានការឯកភាព ពីព្រះសង្ឃ និងគណៈកម្មការអាចារ្យវត្តណាឡើយ ដោយលេសថា ជីកស្តារយកទឹកជូនប្រជាពលរដ្ឋប្រើប្រាស់ របៀបធ្វើនំអត់ម្សៅ ក្រោមលេសជីកស្តារ ធ្វើប្រជាពីថុត ជាលេស ដើម្បីយកគ្រឿងចក្រកាយយកអាចម៍ដី លក់ឱ្យក្រុមហ៊ុនចិនតែប៉ុណ្ណោះ។
ដូចពាក្យចាស់លោកពោលថា( ខ្មោចស្រុកអាដៃ ទើបខ្មោចព្រៃ ហ៊ានចូល ) ការងារជីកស្តារស្រះ ឬមុននិងធ្វើអ្វីមួយ ទាល់តែមានការឯកភាពពីសាម៉ី សហភាគី ទើបបុគ្គលនោះមានសិទ្ធធ្វើ និងព្រមព្រៀងគ្នាមានច្បាប់អនុញាតិពីអាជ្ញាធរទៅតាមកិច្ចការនិមួយៗ តែពេលនេះលោក ខៀវ សម្រស់ អាងខ្លួនជាក្រុមប្រឹក្សា អំណាចប៉ុន ចុងស្លឹកឬស្សី ហ៊ានធ្វើអ្វីគ្រប់យ៉ាងក្នុងមូល ស្រេចតែនិងចិត្ត គ្មានខ្លាចក្រែងច្បាប់ គិតតែពីប្រយោជន៏ផ្ទាល់ខ្លួន។
ពលរដ្ឋក្នុងមូលដ្ឋានបានលើកឡើងប្រាប់អង្គភាពព័ត៌មានយើងថាៈ បុគ្គលរូបនេះតែងតែរំលោភបំពាន ទៅលើបងប្អូនប្រជាពលរដ្ឋជា ហូរហែរមកហើយ ដោយមិនខ្វល់ពីអាជ្ញាធរថ្នាក់លើឡើយ ឱ្យតែខ្លួនមើលឃើញមានប្រយោជន៍ដល់ខ្លួន សម្រេចធ្វើអ្វី១ដោយមិនបាច់ឆ្លងកាត់ មេ ឡើយ។ ពលរដ្ឋ និងព្រះសង្ឃបានលើកឡើងបន្តថា បុគ្គលខាងលើ តែងតែបង្កបញ្ហាគ្រប់ទីកន្លែង អោយពលរដ្ឋក្តៅក្រហាយ សំដៅតែលើប្រយោជន៏ កុំរបៀប កន្ទេលធំបន្លំដេក។
ពាក់ពន្ធ័រឿងរ៉ាងខាងលើ លោក ញ៉េត ឡេង មេឃុំបឹងត្រាញ់ខាងជើង បានប្រាប់តាមរយៈទូរសព្ទ័ថា ការជីកស្តាដីស្រះ របស់គុភណ្ធ័វត្ត ចំពោះលោក ខៀវ សម្រស់ លោកមិនបានដឹងទេ គឺដឹងស្របពេលព្រះចៅអធិការ សួរនាំគាត់ លោកមិនបានអនុញាតិអោយធ្វើបែបនេះទេ ជាទង្វើមួយពុំគាប្បី លោកនិងហៅមកណែនាំធ្វើកិច្ចសន្យា ហើយកន្លងមក លោកធ្វើអ្វី ស្រេចតែនិងចិត្ត មិនដែលឆ្លង ឬក៏ពិភាក្សាជាមួយលោកឡើយ ប្រហែលអាងថា លោកចាស់ហើយមើលទៅ។
ព្រះចៅអធិការ វត្តអង្គ រការ បានប្រាប់ថា លោក ខៀវ សម្រស់ ធ្វើទង្វើបែបនេះ គឺមើលងាយ ព្រះចៅអធិការ គណៈកម្មការវត្ត និងលោក មេ ឃុំ ទាំងគ្មានការយល់ព្រមអោយជីកស្តារ ស្រាប់តែនាំបក្ខពួក មកកាយដីវត្តតែម្តង លោកជាអ្វី? អាងអ្វី? កំពុងតែប្រើអំណាចលើសកំណត់ ធ្វើការរាល់ថ្ងៃបំរើអ្វី? អោយប្រាកដ។
លោក ខៀវ សម្រស់បានប្រាប់តាមរយៈទូរសព្ទ័ថាៈ ជាការសំណូមពររបស់ប្រជាពលរដ្ឋ ដោយគាត់មើលឃើញថា ស្រះវត្តនេះរាក់ គាត់សម្រេចចិត្តឲ្យមេភូមិទំទាក់ទំនង កម្មការវត្ត អង្គ រកា សហការគ្នា ដើម្បីកាយស្រះនេះទុកឱ្យប្រជាពលរដ្ឋប្រើប្រាស់ សម្រាប់ធ្វើស្រែប្រាំង។
ចំណែក លោក អភិបាលរងខេត្តតាកែវ មួយរូបសុំមិនបញ្ចេញឈ្មោះ លោកថា លោកមិនគាំទ្របុគ្គលរូបនេះទេ សូមឱ្យអាជ្ញាធរ មេត្តាមានវិធានការទៅលើបុគ្គលដែលបានប្រើអំណាចហួសព្រំដែនកំណត់ បើអញ្ចឹងមានតែលោកមេឃុំទេធ្វើការណែនាំ ឬបញ្ឈប់តំណែង ហៅថាផ្អាកការងារមួយរយៈ ពីព្រោះមន្ត្រីរូបនេះកើតចេញអំពីការបោះឆ្នោតរបស់ប្រជាពលរដ្ឋ ឱ្យធ្វើការបម្រើពួកគាត់ ផ្ទុយទៅវិញបុគ្គលរូបនេះ យកអំណាចប្រើលើប្រជាពលរដ្ឋខ្លួនឯងទៅវិញ៕ អត្ថបទដោយ បាការ ស ០៦៨ ៩៥៦ ១៦៨





