
(ខេត្តកណ្តាល) ក្រោយពីការប្រកាស ចូលកាន់មុខតំណែង អភិបាលខេត្តកណ្តាល មិនបានប៉ុន្មានម៉ោងផង ឯកឧត្តម ប្រធាន មិនអោយយប់យន់សុបិន្តយូរ បានអញ្ជើញដឹកនាំអភិបាលរង ខេត្តជាច្រើនរូប ចូលរួមពិនិត្យបើកការដ្ឋានព្រែកជីកហ្វូណន តេជោ នៅស្រុកកៀនស្វាយ ដែលស្ថិតនៅភូមិព្រែកតាកែវ ឃុំសំរោងធំ ស្រុកកៀនស្វាយ អមតំណើរដោយ លោក ឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការ នៃស្នងការដ្ឋាន នគរបាលខេត្តកណ្តាល និងឯកឧត្តម លោកជំទាវ បានអញ្ជើញអមដំណើរ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី និងជាអនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងជាប្រធានគណៈកម្មការអន្តរក្រសួង ដើម្បីជំរុញដំណើរការអនុវត្តគម្រោងផ្លូវនាវាចរណ៍ ហ្វូណនតេជោ បានដឹកនាំក្រសួងពាក់ព័ន្ធ រួមមានក្រសួងសាធារណការ ក្រសួងធនធានទឹក និងអាជ្ញាធរពាក់ព័ន្ធ។
គួរបញ្ចាក់ថា!កាលពីថ្ងៃទី២៨ខែមិថុនាឆ្នាំ២០២៤ ក្នុងឱកាសប្រារព្វពិធីអបអរសាទរអនុស្សាវរីយ៍ខូបលើកទី៧៣ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា២៨មិថុនា១៩៥១.២៨មិថុនា២០២៤ សមេ្តចអគ្គមហាសេនាបតីតេជោហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានព្រឹទ្ធសភា សម្តេចមានប្រសាសន៍ថាៈ នៅថ្ងៃទី៥ខែសីហាឆ្នាំ២០២៤ ជាថ្ងៃបើកការដ្ឋានព្រែកហ្វូណន.តេជោ និងមានបាញ់កាំជ្រួច និងទូងស្គរ នៅគ្រប់ទីកន្លែង៕សារ៉ាយ




