Monday, April 29, 2024
Google search engine
Homeព័ត៌មានជាតិវត្តប្រាសាទ នាងខ្មៅ ចែកទេយ្យទាន ធ្វើទានជូន ពលរដ្ឋ ទីទាល់ក្រ ចំនួន៧៥៥គ្រួសារ

វត្តប្រាសាទ នាងខ្មៅ ចែកទេយ្យទាន ធ្វើទានជូន ពលរដ្ឋ ទីទាល់ក្រ ចំនួន៧៥៥គ្រួសារ


ខេត្តតាកែវ / នៅព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៤ ព្រះធម្មវិជ្ជា ជួន កក្កដា ព្រះវិន័យធម៌ គណ ខេត្តតាកែវ ជានាយក សាលាពុទ្ធិក បឋមសិក្សា វត្តប្រាសាទនាងខ្មៅ និងសង្ឃាភិរត្ន័ ភិន វុទ្ធី ព្រះចៅអធិការវត្ត និងមានការអញ្ជើញចូលរួមពី ព្រះមេគណខេត្ត ប្រធានក្រុមការងារ ថ្នាក់ជាតិចុះជួយស្រុករវៀង ប្រធានគណៈពង្រឹងស្រុក លោកអភិបាលស្រុក លោក មេឃុំ ក្រុមប្រឹក្សាឃុំ កងកំលាំងទាំង៣ ព្រមទាំងប្រជាពលរដ្ឋសរុបចំនួន៧៥៥គ្រួសារ ដែលកំពុងរងការខ្វះខាត ក្នុងជីវភាពគ្រួសារ នៅក្នុងឃុំចំនួន៧ក្នុងស្រុក បានទទួលអំណោយពីព្រះអង្គ ក្នុងម្នាក់ៗទទួលបានអង្ករ២៥គីឡូ គ្រឿងឩបភោគបរិភោគជាច្រើន និងថវិការ១ម៉ឺនរៀល។ 

ព្រះអង្គ ភិន វុទ្ធី និងព្រះអង្គ ជួន កក្កដា ព្រះអង្គទាំងពីរ មានទឹកព្រះទ័យ មហាករុណាទិគុណ ទៅដល់ទុរគត៌ជន គឺគ្រួសារ ទីទាល់ក្រ ក្មេងកំព្រារ អោយបានចូលបួលរៀន ក្នុងព្រះពុទ្ធសាសនា យកព្រះពុទ្ធសាសនាជាម្លប់ រួចចាកផុតពីអវិជ្ជា អំឡុងពេល១២ឆ្នាំ ព្រះអង្គបានបំបួសកុលបុត្រចំនួន៨២១រូប/អង្គ អោយចាកផុតពីក្មេងអនាថា និងភាពអវិជ្ជា មានអនាគត៌ភ្លឺស្វាង។

ដោយមើលឃើញនូវ ចក្ខុវិស័យ សកម្មភាពមនុស្សធម៌ ការធ្វើពលិកម្ម លះបង់គ្រប់បែបយ៉ាងក្នុងព្រះពុទ្ធសាសនា ដោយឥតខ្លាចការនឿយហត់ និងវរភាពដ៏ល្អ របស់ព្រះសង្ឃថ្នាក់ដឹកនាំ គណៈកម្មការ អាចារ្យវត្ត ដូនជី តាជី បានធ្វើអោយពុទ្ធបរិសទ្ធ័គ្រប់ទឹសទី ក្នុងស្រុក និងក្រៅស្រុក មានចិត្តសទ្ធាជ្រះថ្លា ចូលរួមឩបត្ថម្ភគាំទ្រដោយភាពជឿជាក់លើព្រះអង្គ ទើបអ្វីៗមានភាពរីកចំរើនដូចសព្វថ្ងៃ គឺដោយមានការជ្រោមជ្រែងពីពុទ្ធបរិសទ្ធ័គ្រប់មជ្ឃដ្ឋាន៕
RELATED ARTICLES
- Advertisment -
Google search engine

Most Popular

Recent Comments