Wednesday, May 15, 2024
Google search engine
Homeព័ត៌មានកីឡាMan City ស្គាល់ចាញ់លើកដំបូង តែនៅបន្តនាំមុខកំពូលតារាង ១៨ពិន្ទុ ទោះចាញ់ក្រុម Wolves ២-១

Man City ស្គាល់ចាញ់លើកដំបូង តែនៅបន្តនាំមុខកំពូលតារាង ១៨ពិន្ទុ ទោះចាញ់ក្រុម Wolves ២-១

(ឡុងដ៏)៖ Manchester City បានស្គាល់ចាញ់លើកទី១ ក្នុងរដូវកាលលីគអង់គ្លេស Premier League ក្នុងទឹកដីក្រុម Wolverhampton Wanderers ដែលចាញ់លទ្ធផល ២-១ តែនៅនាំមុខកំពូលតារាង ១៨ពិន្ទុដដែល ខណៈដែលក្រុម Tottenham Hotspur ឡើងឈរលេខ២ ក្រោយយកឈ្នះ Liverpool ក្នុងជំនួបសប្តាហ៍ទី៧ រដូវកាលនេះ។ជាមួយគ្នានេះក្រុមរងជើងឯករដូវកាលមុន ដឹកនាំដោយលោក Mikel Arteta កាំភ្លើងធំ Arsenal បានឡើងមកឈរលេខ៣ បន្ទាប់ពីបានយកឈ្នះក្រុម Bournemouth ៤-០ ដោយក្រុម Liverpool ឈរលេខរៀងទី៤ រកបាន ១៦ពិន្ទុ។

ខណៈជំនួបរវាង Spurs និង Liverpool ដែលបញ្ចប់ទៅដោយលទ្ធផល ២-១ ក្រោយមានបញ្ហាដោយប្រព័ន្ធជំនួយការអជ្ញាកណ្តាល (VAR) ក្លិបហង្សក្រហម Liverpool បាននិយាយថា «ភាពសុចរិតនៃកីឡាត្រូវបានបំផ្លាញ ដោយសារកំហុសរបស់ Video Assistant Referee» ។

ដែលបញ្ហានេះកើតឡើងនៅពេល VAR បានបដិសេធនៅជំហររបស់ Luis Diaz ក្នុងការព្យាយាមរត់យកបាល់ពីការបញ្ចូនរបស់មិត្តរួមក្រុម Mohamed Salah ដែលក្លិបបន្តថា «នេះជាការសម្រេចចិត្តមិនត្រឹមត្រូវក្នុងការមិនអនុញ្ញាតឲ្យមានគ្រប់ស៊ុតបញ្ចូលទី» នៅពេល Luis Diaz ទៅកាន់សំណាញ់ទី Spurs ដែលហៅថាជំហរ (Offside)៕

RELATED ARTICLES
- Advertisment -
Google search engine

Most Popular

Recent Comments