ខេត្តកោះកុង/ស្រុកបូទុមសាគរ
ស្របពេលនេះដែរ រដ្ឋបាលសាលាស្រុក បូទុមសាគរ បានបកស្រាយបំភ្លឺ ជូនសាធារណៈជនថាៈ ឈ្មោះ សាត សាខន ភេទប្រុស អាយុ៦៣ឆ្នាំ បានស្លាប់ ដោយគាត់បានជួលអេស្កាវ៉ាទ័រ មកវ៉ៃព្រៃ និងជីកស្រះទឹក នៅចំណុចភ្នំត្រងោល ស្ថិតនៅភូមិជីមាល ឃុំអណ្ដូងទឹក ស្រុកបូទុមសាគរ ខេត្តកោះកុង។
ហើយខណៈនោះអ្នកបើកអេស្កាវ៉ាទ័រ ខ្វះការប្រុងប្រយត្ន័ ម្ចាស់ដី បានឈរពីក្រោយ អេស្កា ថយមិនបានមើល ក៏ត្រូវកិនស្លាប់ភ្លាមៗ បញ្ជាក់ករណីនេះ មិនមែនមកពីការតវ៉ាបញ្ហាដីធ្លី ឬក៏ពាក់ពន្ធ័និងការ ការពារដីធ្លីឡើយ។
ក្រុមគ្រួសារសព បញ្ជាក់ពីការស្លាប់ របស់ជនរងគ្រោះគឺស្លាប់ ដោយសារអេស្កាវ៉ាទ័រ ថយកិនមនុស្សស្លាប់ កាលពីនៅថ្ងៃទី២១ ខែកុម្ភះ ឆ្នាំ២០២៤ វេលាម៉ោង១៣ និង៥០នាទី ដោយសាអ្នកបើកអេស្កាវ៉ាទ័រ ខ្វះការប្រុងប្រយត្ន័ ថយមិនមើលមុខ ក្រោយ។
សពជនរងគ្រោះ ឈ្មោះ សាត សាខន មានទីលំនៅភូមិអណ្ដូងទឹក ស្រុកបូទុមសាគរ ក្រោយពេលកើតហេតុកម្លាំងជំនាញ និងគ្រូពេទ្យបានទៅពិនិត្យសាកសពជនរងគ្រោះ គឺពិតជាស្លាប់ដោយសារគ្រឿងចក្រកិនស្លាប់ពិតប្រាកដមែន។
ករណីខាងលើកនេះកម្លាំងផ្នែកជំនាញព្រហ្មទណ្ទស្រុក កំពុងស្រាវជ្រាវសាវតាជាតិ អ្នកបើកបរបង្ករ តាមចាប់ខ្លួន និងកសាងសំនុំរឿងតាមនិតិវិធីច្បាប់ ចំពោះវត្ថុតាងគ្រឿងចក្រ(អេស្កាវ៉ាទ័រ)យកមករក្សាទុកនៅអធិការដ្ឋាន។


