Monday, April 29, 2024
Google search engine
Homeព័ត៌មានជាតិប្រជាពលរដ្ឋរស់នៅត្រង់ចំណុចទំនប់៥៤ ប្រម៉ាណ៦០គ្រួសារ ស្ថិតក្នុងភូមិពាមសាលា ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្តាល ស្នើសុំអោយអាជ្ញាធរផ្តល់សំណង ជាផ្ទះ ក៏ដូចជាថវិការសមរម្យ ដើម្បីអោយពួកគាត់ បានស្នាក់នៅបន្តរ និងចិញ្ចឹមជីវិត

ប្រជាពលរដ្ឋរស់នៅត្រង់ចំណុចទំនប់៥៤ ប្រម៉ាណ៦០គ្រួសារ ស្ថិតក្នុងភូមិពាមសាលា ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្តាល ស្នើសុំអោយអាជ្ញាធរផ្តល់សំណង ជាផ្ទះ ក៏ដូចជាថវិការសមរម្យ ដើម្បីអោយពួកគាត់ បានស្នាក់នៅបន្តរ និងចិញ្ចឹមជីវិត

ខេត្តកណ្តាល/ ស្រុកស្អាង

ប្រជាពលរដ្ឋប្រម៉ាណ៦០គ្រួសារ ដែលរស់នៅត្រង់ចំណុចទំនប់៥៤ ស្រុកស្អាង (ភ្នំស្អាង) មានការព្រួយបារម្មណ៏ ក្រោយពេល រដ្ឋបាលសាលាស្រុក ស្អាង ចេញលិខិតជូនតំណឹង អោយពួកគាត់រុះរើផ្ទះសំបែង ដែលពួកគាត់ធ្លាប់អាស្រយ័ផល ខ្លះតាំងពីឆ្នាំ១៩៨០ និងខ្លះទៀតរស់នៅជាង២០ឆ្នាំ តរៀងៗមក រហូតដល់បច្ចុប្បន្ន អាជ្ញាធរដាក់បន្ទុកពួកគាត់ថា បានសាងសង់ ផ្ទះសំបែង ផ្ទុយពីច្បាប់ គឺមិនមានច្បាប់អនុញាតិពីអាជ្ញាធរមូលដ្ឋាន និងមន្ត្រីសមត្ថកិច្ចពាក់ពន្ធ័ឡើយ ធ្វើអោយប៉ះពាល់របៀបរៀបរយ សណ្តាប់ធ្នាប់សាធារណៈ និងឆ្លៀតឳកាសធ្វើជាកម្មសិទ្ធ អាជ្ញាធរស្នើអោយមានការរុះរើ និងមិនអោយមានការសាងសង់បន្តរ នូវសំណង់នានាគ្រប់ប្រភេទ មុនពេលចុះអនុវត្ត ។

លោក ជី ជៀម និងលោកស្រី វិន អេង ព្រមទាំងលោក ឈិន ឈុន  តំណាងប្រជាពលរដ្ឋ៦០គ្រួសារបានលើកឡើងថាៈ អាជ្ញាធរបានអោយពួកគាត់រុះរើផ្ទះសំបែង ដែលគាត់ធ្លាប់រស់នៅតាំងពីយូរណាស់មកហើយនោះ ពួកគាត់មិនថាអ្វីទេ ព្រោះប្រទេស ក៏ដូចជារាជរដ្ឋាភិបាល ត្រូវការអភិវឌ្ឍកន្លែងនេះ ជាតំបន់ទេសចរណ៏ តែមុនពេលអោយពួកគាត់ចាកចេញ សូមផ្តល់នូវសំណងជូនពួកគាត់អោយសមរម្យ ជាផ្ទះ ​ក៏ដូចជាថវិការមួយចំនួន ដែលអាចទទួលយកបាន ដើម្បីចិញ្ចឹមជីវភាពគ្រូសារបន្ត ព្រោះពួកគាត់ទាំងអស់គ្នា សុទ្ធតែគ្រួសារក្រីក្រ រករបរ នេសាទ និងរត់ម៉ូតូឌុប ដើម្បីជីវិត។

ពលរដ្ឋ៣នាក់ តំណាងប្រជាពលរដ្ឋទាំងអស់ សំណូមពរចុងក្រោយ សូមអោយអាជ្ញាធរ គិតគូរពីសុខទុក្ខពលរដ្ឋជាធំ កុំអភិវឌ្ឍតែតំបន់ទេសចរណ៏អោយរីកចំរើន បើពលរដ្ឋរស់រងទុក្ខ ខ្វះទីជំរក តើអភិវឌ្ឍដើម្បីអ្វី? ដូចនេះសូមមេត្តា អាណិតពួកខ្ញុំផង។

ពាក់ពន្ធ័ និងរឿងរ៉ាវខាងលើ លោក ជឺ គឹមហៃ អភិបាលស្រុកស្អាងបានលើកឡើ្ងងថាៈ កាលដែលអោយពួកគាត់ចាកចេញពីតំបន់ចំណុចទំនប់៥៤ (ជាដីរបស់រដ្ឋ) ហើយពលរដ្ឋបានសាងសង់ផ្ទះតូចតាចលំហែរតាមដងប្រឡាយ គឺប៉ះពាលដល់សោភណ្ឌ័ភាពទេសចរណ៏ ភ្នំស្អាង និងគៀកព្រលានយន្តហោះថ្មី មិនអាចមានសំណង់អាណាធិប្បតេយ្យបែបនេះបានទេ ម្យ៉ាងគឺជាកន្លែងផ្លូវរំដោះទឹកចេញពីរាជធានីភ្នំពេញ និងក្រុងតាខ្មៅព្រមទាំងការពារប្រពន្ធ័ង្ហូរទឹក កុំអោយប៉ះពាល់ព្រលានយន្តហោះ ហើយពលរដ្ឋរស់នៅតំបន់នោះ ក៏មិនមានច្បាប់អនុញ្ញាតិពីអាជ្ញាធរ មានសមត្ថកិច្ចដែរ  មិនត្រឹមតែប៉ុណ្ណោះ ទោះដី ឬផ្ទះ របស់ប្រជាពលរដ្ឋ ដែលមានប្លង់កម្មសិទ្ធក៏ដោយ បើប៉ះពាល់ហើយ ត្រូវតែចូលរួមសហការអភិវឌ្ឍទាំងអស់គ្នា៕

RELATED ARTICLES
- Advertisment -
Google search engine

Most Popular

Recent Comments