ទំនាក់ទំនងផ្សាយពានិជ្ចកម្មៈ 068 956 168 /012 414 882
ខេត្តកែប/ស្រុកដំណាក់ចង្អើរ
ក្រោយពីព័ត៌មានក្នុងស្រុក ជាច្រើនអង្គភាពបានធ្វើការផ្សព្វផ្សាយ ចោទប្រកាន់ថាៈ មានជនខិលខូច មានអំណាច កំពុងបានកាប់ទន្ទ្រានដីព្រៃលិចទឹក កាយចាក់លុបធ្វើជាកម្មសិទ្ធផ្ទាល់ខ្លួន ស្ថិតនៅចំណុចភូមិទួលសាងាំ ឃុំដង្កោល ស្រុកដំណាក់ដង្អើ ខេត្តកែប គឺពុំមែនជាការពិតនោះទេ ។
ព្រោះទីតាំងដីខាងលើ គឺជាដីរបស់លោក អ៊ុក ក្រេវ មានបណ្ណ័កម្មសិទ្ធិត្រឹមត្រូវ ស្របតាមអនុក្រិត្យលេខ ២៥៥ អនក្រ.បក បានកាត់ឆ្វៀល ដីទំហំ៧៦៥,០០០ម៉ែត្រការរ៉េ ចុះថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២២ និងស្របតាម ស.ជ.ណ លេខ ១០៩៤ ត្រូវបានអនុញ្ញាតិអោយកាត់ឆ្វៀលដីទំហំ៧៦៥,០០០ម៉ែត្រការរ៉េ ពីគម្របព្រៃឈើឆ្នាំ២០០២ និងដែនព្រៃលិចទឹក ចុះថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២២ របស់ទីស្តីការគណៈរដ្ឋមន្ត្រី ដើម្បីធ្វើប្រទានកម្ម ជូនប្រជាពលរដ្ឋ ដែលបានកាន់កាប់ ជាយូរឆ្នាំមកហើយ។
ចំពោះប្រជាពលរដ្ឋដែលកំពុងធ្វើសកម្មភាពនោះ គឺគាត់អភិវឌ្ឍន៏ដីកម្មសិទ្ធិផ្ទាល់ខ្លួន ដីធ្វើកសិកម្មដាំដំណាំដូង ស្ថិតក្នុងប្លង់កម្មសិទ្ធរបស់គាត់តែប៉ុណ្ណោះ មិនដូចការចុះផ្សាយ ផ្សព្វផ្សាយ ខុសពីការពិតនោះទេ ជាព័ត៌មានមិនពិត បំភ្លើសការពិត ក្នុងគោលបំណងទុច្ចរិតនោះទេ។
ដូចនេះរដ្ឋបាលស្រុកដំណាក់ចង្អើរ សូមធ្វើការបដិសេធទាំងស្រុង ចំពោះការផ្សព្វផ្សាយព័ត៌មាន ដោយគ្មានមូលដ្ឋានច្បាស់លាស់ ដែលនាំអោយសាធារណៈជន មានការភាន់ច្រឡំ និងប៉ះពាល់ដល់កិត្តិយស សេចក្តីថ្ងៃថ្នូររបស់ថ្នាក់ដឹកនាំ និងអង្គភាពស្ថាបន័រដ្ឋក្នុងខេត្ត។
នាពេលកន្លងមក គណៈបញ្ជាការឯកភាពស្រុក បានថែរក្សាការពារ ទប់ស្កាត់ និងបង្ក្រាបរាល់បទល្មើសរំលោភបំពាន ដីសាធារណៈរបស់រដ្ឋ បានទាន់ពេលវេលា និងមានប្រសិទ្ធិភាព៕ saray







