Wednesday, May 15, 2024
Google search engine
Homeព័ត៌មានជាតិអ្នកភូមិព្រែកត្រែង សង្កាត់សិត្បូរស្នើដល់ លោក ឃឹម សំភារ អភិបាលក្រុងតាខ្មៅ ជួយដោះស្រាយបញ្ហាដេប៉ូខ្សាច់ បង្កផលប៉ះពាល់ខ្លាំងដល់ការរស់នៅ ជាប្រចាំ និងជារឿងដដែលៗ ដែលក្រុង និងជំនាញមិនអាចដោះស្រាយបាន...

អ្នកភូមិព្រែកត្រែង សង្កាត់សិត្បូរស្នើដល់ លោក ឃឹម សំភារ អភិបាលក្រុងតាខ្មៅ ជួយដោះស្រាយបញ្ហាដេប៉ូខ្សាច់ បង្កផលប៉ះពាល់ខ្លាំងដល់ការរស់នៅ ជាប្រចាំ និងជារឿងដដែលៗ ដែលក្រុង និងជំនាញមិនអាចដោះស្រាយបាន ឬជាឆ្នាំងបាយទេដឹង?

  កណ្តាល៖ ជារឿងដដែលៗ ដែលពលរដ្ឋពិបាករស់នៅ ដោយសារតែដេប៉ូខ្សាច់ មិនគោរពទៅតាមបច្ចេកទសជំនាញ នៃសារចរណ៏ណែនាំ ព្រោះតែមន្ត្រីឡេមឡឺម មួយចំនួន ពលរដ្ឋបានលើកឡើងថាៈ ជាងមួយឆ្នាំមកហើយ ជាពិសេសអ្នកមានលំនៅដ្ឋាននៅក្បែរដេប៉ូខ្សាច់ ជាវ ហ៊ីម និងដេប៉ូខ្សាច់មេគង្គ រងផលប៉ះពាល់សុខភាពដោយសារតែខ្សាច់ហុយ និងទឹកហូរពីការបូមខ្សាច់ជន់លិចខូចដំណាំធ្វើឱ្យបាត់បង់ចំណូល ប៉ះពាល់ដល់ជីវភាព ដោយពុំទទួលបានសំណង ឬដំណោះស្រាយ និងមិនមានអាអាជ្ញាធរណាម្នាក់ចេញមុខមកដោះស្រាយឡើយ សួរថាតើ មន្ត្រីបំរើនរណា អោយប្រាកដ?

     អ្នកស្រី សាន សុខឃីម ពលរដ្ឋម្នាក់ដែលមានផ្ទះជាប់ដេប៉ូខ្សាច់ ជាវ ហ៊ីម ស្ថិតក្នុងភូមិព្រែកត្រែង សង្កាត់សិត្បូ ក្រុងតាខ្មៅ បានលើកឡើងថា មិនមែនតែគ្រួសារគាត់តែមួយនោះទេ ពោលគឺជាច្រើនគ្រួសារ បានរងផលប៉ះពាល់ ដែលបង្កឡើងដោយដេប៉ូខ្សាច់គ្មានស្តង់ដាមួយនេះ។ ពេលខ្លះខ្យល់ហុយចូលពេញផ្ទះ ហើយបើហូបបាយទាល់តែបិតទ្វារ បង្អួច បើពុំដូច្នោះទេ ខ្សាច់ចូលបាយ សម្លរ ហូបមិនកើតទេ មិនតែប៉ុណ្ណោះ ផ្ទះរបស់គាត់ត្រូវរង្គើរញ្ជួយនៅពេលដែលអេស្កាវ៉ាទ័រ បើកចុះឡើងកាយខ្សាច់ដាក់ឡាន ទោះប្តឹងមេភូមិ ចៅសង្កាត់ចុះមកពិនិត្យ និងណែនាំយ៉ាងណាក៏ម្ចាស់ដេប៉ូមិនអើពើដែរ បានត្រឹមតែឆ្លើយថា ចាំកែប្រែបច្ចេកទេស ប៉ុន្តែ បានត្រឹមតែសន្យាខ្យល់តែប៉ុណ្ណោះ។

      ចំណែកអ្នកស្រី យ៉ាន់ យន ដែលនៅក្បែរដេប៉ូខ្សាច់ មេគង្គ បានត្អូញត្អែដែរថា បើនិយាយពីហុយវិញនោះ គឹលែងនិយាយហើយ ហើយអ្នកដែលប៉ះពាល់ដោយផ្ទាល់ ដោយសារទឺកហូរពីការបូមខ្សាច់ធ្វើឱ្យលិចរលួយ ងាប់ដំណាំនោះ ដោយសារដេប៉ូនេះ មានចំនួន៦គ្រួសារ និងចាប់តាំងពីអំឡុងខែកក្តដា ២០២២កន្លងមកម្លេះ តែមិនដែលទទួលបានសំណងឡើយ គឹទទួលបានតែការសន្យាខ្យល់តែប៉ុណ្ណោះ ហើយចៅសង្កាត់ក៏ធ្លាប់បានកោះហៅ២លើកមកហើយដែរ ប៉ុន្តែ ម្ចាស់ដេប៉ូមិនចូលខ្លួននោះទេ ឱ្យតែមេកាចូលនិងបានត្រឹមនិយាយថា ចាំរាយការណ៍ជូនថៅកែ រាប់ដងភ្លេច។

     អ្នកស្រីបានបន្តថា ពួកគាត់រំពឹងតែលើផលដំណាំទាំងនេះ ដើម្បីផ្គត់ផ្គង់ជីវភាព ដោយក្នុង១ខែៗហោចណាស់ ក៏រកចំណូលបានជាង១លានរៀលដែរ ប៉ុន្តែ ឥឡូវនៅសល់មិនបាន១០ម៉ឺនរៀលផង ធ្វើឱ្យប៉ះពាល់ជីវភាពខ្លាំងណាស់ រហូតអ្នកខ្លះត្រូវរត់រកខ្ចីបុលគេ ដើម្បីដោះស្រាយជីវភាព។  ពលរដ្ឋរងគ្រោះទាំងអស់បានបញ្ជាក់ថា ពួកយើងមិនរារាំងក្នុងការប្រកបរបរអាជីវកម្មរបស់គេនោះទេ ប៉ុន្តែ សូមធ្វើយ៉ាងណាកុំឱ្យតែព៉ះពាល់ដល់ប្រយោជន៍របស់គាត់ ហើយត្រូវទទួលខុសត្រូវចំពោះការខូចខាតរបស់ពួកគាត់ ដែលបង្កឡើងដោយអាជីវកម្មរបស់ខ្លួន។

    តំណាងដេប៉ូ ជាវ ហ៊ីម ធ្លាប់បានប្រាប់អ្នកសារព័ត៌មានថា ក្រុមហ៊ុន នឹងធ្វើការកែប្រែបច្ចេកទេសដើម្បីបន្ថយផលប៉ះពាល់ នៅក្រោយបុណ្យភ្ជុំ-បិណ្ឌ រួច ប៉ុន្តែ មកដល់ពេលនេះ នៅដដែល ចំណែកឯម្ចាស់ដេប៉ូមេគង្គ យើងមិនអាចទំនាក់ទំនង ដើម្បីសុំការបកស្រាយបានទេ។

  ដោយឡែក លោក សែត វន្នី ចៅសង្កាត់សិត្បូ៍ បានទទួលស្គាល់ថា ដេប៉ូខ្សាច់ ជាវ ហ៊ីម ពិតជាបង្កផលប៉ះពាល់ហុយខ្សាច់លើលំនៅដ្ឋានប្រជាពលរដ្ឋប្រាកដមែន ហើយលោកក៏ធ្លាប់ធ្វើការណែនាំដែរ ប៉ុន្តែ នឹងឱ្យមេភូមិចុះទៅណែនាំទៀត ចំណែកឯដេប៉ូមេគង្គ ក៏ដូចជាគ្នាដែរ ប៉ុន្តែ បានបង្កផលប៉ះពាល់ខ្លាំងជាង ហើយករណីធ្វើឱ្យប៉ះពាល់ដល់ផលដំណាំអ្នកភូមិ រដ្ឋបាលសង្កាត់ក៏ធ្លាប់បានកោះហៅមកធ្វើការសម្របសម្រួល២លើកមកហើយដែរ ប៉ុន្តែ ម្ចាស់មិនបានចូលរួម ដោយឱ្យតែអ្នកតំណាំងមកជំនួស ហើយសន្យាថា នឹងចូលខ្លួនមកដោះស្រាយបញ្ហាជាមួយប្រជាពលរដ្ឋក្រោយបុណ្យអុំទូករួច ចំណែលឯលោក ឃឹម សំភារ អភិបាលក្រុងតាខ្មៅ មិនបានឆ្លើយតបនោះទេ ហើយពលរដ្ឋសូមស្នើរដល់ ឯកឧត្តម គង់ សោភណ្ឌ័ អភិបាលខេត្តកណ្តាល មេត្តាជួយសម្រួលនូវទុក្ខលំពាករបស់ប្រជាពលរដ្ឋផង៕

RELATED ARTICLES
- Advertisment -
Google search engine

Most Popular

Recent Comments