Wednesday, May 15, 2024
Google search engine
Homeព័ត៌មានជាតិតើដេប៉ូខ្សាច់យក្ស លុបព្រែកប្រវត្តិសាស្ត្រ(ព្រែកឆ្តោរ) ប្រវែងជិត៣០០ម៉ែត្រ លោកឧញ្ញ៉ា លឹម សុផា មានឥទ្ធិពលប៉ុណ្ណា? រដ្ឋបាលក្រុងចុះព្រមានហើយ នៅតែបន្តអាជីវកម្មដដែល ពលរដ្ឋរងចាំមើល តើអភិបាលក្រុងតាខ្មៅហ៊ានបង្ក្រាបដេប៉ូខ្សាច់យក្សអត់ច្បាប់ របស់លោកឧកញ៉ា...

តើដេប៉ូខ្សាច់យក្ស លុបព្រែកប្រវត្តិសាស្ត្រ(ព្រែកឆ្តោរ) ប្រវែងជិត៣០០ម៉ែត្រ លោកឧញ្ញ៉ា លឹម សុផា មានឥទ្ធិពលប៉ុណ្ណា? រដ្ឋបាលក្រុងចុះព្រមានហើយ នៅតែបន្តអាជីវកម្មដដែល ពលរដ្ឋរងចាំមើល តើអភិបាលក្រុងតាខ្មៅហ៊ានបង្ក្រាបដេប៉ូខ្សាច់យក្សអត់ច្បាប់ របស់លោកឧកញ៉ា លឹម សុផា ដែរឬទេ?

     ខេត្តកណ្តាល៖ ដឹងហើយថាអត់ច្បាប់ ហើយធ្លាប់បានចុះផ្អាកចំនួន២លើករួចមកហើយ នៅឡើយបណ្តោយឱ្យដេប៉ូនេះ បន្តធ្វើអាជីវកម្មល្មើសច្បាប់ទៀត ម្តេចក៏មិនប្រើវិធានការក្តៅបង្ក្រាប ឬមួយខ្លាចអំណាចទឹកប្រាក់របស់លោកឧកញ៉ា? ឬហ៊ានបង្ក្រាបពេញសិទ្ធបានតែ កណ្តុរកន្លាត ដេប៉ូតូចតាច តិចលោមានអីៗនៅពីក្រោយទេដឹង? ទាំងនេះជាការលើកឡើងរបស់ម្ចាស់ដេប៉ូមួយចំនួន និងប្រជាពលរដ្ឋ ដែលរងផលប៉ះពាល។

    ប្រជាពលរដ្ឋក្នុងសង្កាត់រកាខ្ពស់ និងអ្នកដំណើរដែលឆ្លងកាត់ផ្លូវវាងថ្មី ចេញពីផ្លូវជាតិលេខ២១ ទៅកាន់ផ្លូវជាតិលេខ២១អា ស្ថិតនៅក្នុងភូមិកោះគរ សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ហើយពួកគាត់បានបន្ត ទីតាំងដែលបើកដេប៉ូរបស់លោកឧកញ៉ា លឹម សុផា មិនត្រឹមតែអត់ច្បាប់នោះទេ ថែមទាំងបានលុបព្រែកប្រវត្តិសាស្ត្រ(ព្រែកឆ្តោរ) ប្រវែងជិត៣០០ម៉ែត្រ ធ្វើជាកម្មសិទ្ធិទៀតផង។

ដេប៉ូនេះ បានបើកយូរខែមកហើយ ក្រោយមកក៏ឃើញអាជ្ញាធរចុះបិទផ្អាកសកម្មភាពចំនួន២លើកមកហើយដែរ ប៉ុន្តែ បួន-ប្រាំថ្ងៃ នេះស្រាប់តែ បើធ្វើអាជីវកម្មឡើងវិញយ៉ាងគគ្រឹកគគ្រេង ដោយមានរថយន្តជាច្រើនគ្រឿង ចេញចូលដឹកជញ្ជូនទាំងយប់ទាំងថ្ងៃ ចុចស៊ីប្លេរ បង្ករការំខាន រកដេកពូនមិនបាននោះទេ។ ជាងនេះទៅទៀតរថយន្តដឹកខ្សាច់ពោញៗហៀរទ្រុង មិនគ្របឱ្យបានត្រឹមត្រូវ ជ្រុះហូរខ្សាច់ពេញផ្លូវ ហុយនិងរអិលពិបាកធ្វើដំណើរខ្លាំងណាស់ ជាពិសេស ធ្វើឱ្យស្រុតខូចផ្លូវជាអន្លើរៗហើយ នៅត្រង់ចំណុចផ្លូវបំបែកឡើងផ្លូវជាតិលេខ២១តែម្តង ហាក់គ្មានកោតញញើតច្បាប់ និងគ្មានមន្ត្រីជំនាញ ឬអាជ្ញាធរ ណាចេញមកត្រួតពិនិត្យ និងប្រើវិធានការច្បាប់បង្ក្រាបដេប៉ូល្មើសច្បាប់មួយនេះទាល់តែសោះ ឬមួយស្លុតជាមួយអំណាចទឹកលុយរបស់ម្ចាស់ទីតាំង ឬក៏មានអ្វីលាក់បាំងនៅពីក្រោយទេដឹង?

    លោក លី ហុង មេភូមិកោះគរ បានទទួលស្គាល់ថា ដេប៉ូខាងលើពិតជាគ្មានច្បាប់អនុញ្ញាតប្រាកដមែន ហើយរដ្ឋបាលក្រុងក៏ធ្លាប់ដឹកនាំកម្លាំងចុះមកធ្វើកំណត់ហេតុ ឱ្យបញ្ឈប់សកម្មភាព២លើកមកហើយមែន ហើយទីតាំងដេប៉ូនោះ ពិតជាបានលុបព្រែកឆ្តោរ ដែលជាប្រពន្ធ័សម្រាប់រំដោះទឹកជំនន់ក្នុងមូលដ្ឋាន មានទទឹង១៣ម៉ែត្រ និងបណ្តោយជាង២០០ម៉ែត្រ ប្រាកដមែន។ ដែលករណីលុបព្រែកនោះកន្លងមក លោកក៏បានធ្វើការជំទាស់ដែរ ប៉ុន្តែ គ្មានប្រសិទ្ធិភាព ព្រោះចង់រក្សាព្រែកឆ្តោរទុកសម្រាប់ជាប្រយោជន៍សាធារណៈជូនប្រជាពលរដ្ឋទុកនេសាទត្រី។

  ចំណែកឯលោក ឈឿង ឆូ ចៅសង្កាត់រកាខ្ពស់ នៅពេលអ្នកសារព័ត៌មានសួរពីបញ្ហានេះ លោកបដិសេធន៍មិនធ្វើការបកស្រាយនោះឡើយ ហើយជំរុញឱ្យទៅសួរថ្នាក់លើ(អភិបាលក្រុង)។ ដោយឡែកលោក ឃឹម សំភារ អភិបាលក្រុងតាខ្មៅ បានទទួលស្គាល់ថា ទីតាំងដេប៉ូខ្សាច់របស់ឈ្មោះ លឹម សុផា នៅក្នុងភូមិកោះគរ ពិតជាពុំមានច្បាប់អនុញ្ញាតឡើងយ ហើយរដ្ឋបាលក្រុងក៏ធ្លាប់ចុះទៅផ្អាកសកម្មភាពចំនួន២ដងប្រាកដមែន ថែមទាំងធ្វើការឃាត់ពិន័យរថយន្ត ដែលដឹកជញ្ជូនខ្សាច់មិនគ្រប់ឱ្យបានត្រឹមត្រូវទៀតផង។

  បន្ទាប់ពីអាជ្ញាធរ ជាពិសេស លោកអភិបាលក្រុងតាខ្មៅ បានបញ្ជាក់ថា ដេប៉ូរបស់លោកឧកញ៉ា លឹម សុផា អត់ច្បាប់ ធ្លាប់ចុះបិទផ្អាក២លើកហើយ នៅឡើយតែបំពាន់ច្បាប់ដដែល ប៉ុន្តែ មិនប្រើវិធានការច្បាប់បង្ក្រាប នៅតែបណ្តោយឱ្យធ្វើអាជីវកម្មល្មើសច្បាប់យ៉ាងដូច្នេះ! ប្រជាពលរដ្ឋ ក៏ដូចជាសាធារណៈជន បានលើកឡើងថា ដឹងថា អត់ច្បាប់ ល្មើសបំពានច្បាប់ហើយ ម្តេចឡើយមិនបង្ក្រាប?តិចលោ ដូចពាក្យចាស់ថា “កន្ទេលធំបន្លំដេក” ទេដឹង? ហើយក៏រង់ចាំមើលផងដែរថា តើលោក ឃឹម សំភារៈ អភិបាលក្រុងតាខ្មៅ និងឯកឧត្តម គង់ សោភណ្ឌ័ អភិបាលខេត្តកណ្តាល ប្រើវិធានការច្បាប់បង្ក្រាប អាជីវកម្មអត់ច្បាប់ និងល្មើសច្បាប់ ខាងលើដោយរបៀបណា?

         ពាក់ពន្ធ័ការលើកឡើងរបស់ប្រជាពលរដ្ឋ និងអាជ្ញាធរថា ដេប៉ូខ្សាច់យក្ស លោកឧញ្ញ៉ា លឹម សុផា អត់ច្បាប់ អង្គភាពសេរីភាពខ្ញុំ សារព័ត៌មាន មិនអាចសុំការបកស្រាយ ឬបំភ្លឺណាមួយបានទេ ដោយស្គាល់តែឈ្មោះម្ចាស់ដេប៉ូ តែមិនស្គាល់លេខទូរសព្ទ័ និងបានលុបព្រែកប្រវត្តិសាស្ត្រ(ព្រែកឆ្តោរ) ប្រវែងជិត៣០០ម៉ែត្រ អង្គភាពយើងខ្ញុំរង់ចាំ បំភ្លឺរាល់ពេលនៃម៉ោងធ្វើការ៕ ប៉ាការ ស ទំ/ន 068 956 168 / 069 444 797

RELATED ARTICLES
- Advertisment -
Google search engine

Most Popular

Recent Comments