Wednesday, May 15, 2024
Google search engine
Homeព័ត៌មានសេដ្ឋកិច្ចគណៈប្រតិភូនៃសាកលវិទ្យាល័យកម្ពុជាពីរ ធ្វើទស្សនកិច្ចនៅក្រុមហ៊ុនចិន ដែលចង់វិនិយោគលើវិស័យកសិកម្ម នៅខេត្តបាត់ដំបង

គណៈប្រតិភូនៃសាកលវិទ្យាល័យកម្ពុជាពីរ ធ្វើទស្សនកិច្ចនៅក្រុមហ៊ុនចិន ដែលចង់វិនិយោគលើវិស័យកសិកម្ម នៅខេត្តបាត់ដំបង

(ឆុងឆីង)៖ គណៈប្រតិភូនៃសាកលវិទ្យាល័យជាតិបាត់ដំបង និងសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានទៅទស្សនកិច្ចសិក្សានៅទីស្នាក់កណ្តាល របស់ក្រុមហ៊ុនហុងជូហ៊្រូដ (Hongjiu Fruit) នៅទីក្រុងឆុង ឈីងនៃសាធារណៈរដ្ឋប្រជាមានិតចិន កាលពីថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣។

ទស្សនកិច្ចសិក្សានេះមានគោលបំណងស្វែងយល់ពីភាពជាអ្នកដឹកនាំ វប្បធម៌អង្គភាព ការគ្រប់គ្រងធនធានមនុស្ស គម្រូអាជីវកម្ម និងការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលក្នុងការគ្រប់គ្រងខ្សែសង្វាក់ផ្គត់ផ្គង់ ការងារលទ្ធកម្ម ការដឹកជញ្ជូន និងការចែកចាយផលិតផលរបស់ក្រុមហ៊ុន។ លោកដឹង ហុងជូ (Deng Hungjui) អគ្គនាយកក្រុមហ៊ុន ថ្នាក់ដឹកនាំ និងបុគ្គលិកក្រុមហ៊ុនបានទទួលស្វាគមន៍យ៉ាងកក់ក្តៅដល់គណៈប្រតិភូនៃសាកលវិទ្យាល័យទាំងយើងទាំងពីរ។

ក្រុមហ៊ុននេះបានសិក្សាទីផ្សារ និងលទ្ធភាពក្នុងធ្វើវិនិយោគទុន លើវិស័យកសិកម្ម នៅក្នុងខេត្តបាត់ដំបង ដើម្បីដាំដុះ និងនាំចេញផ្លែឈើសំខាន់ៗចំនួន៦ មុខរួមមាន៖ ធូរ៉េន ម្ឃុត មៀន ស្រកានាគ ឆែរី និងទំពាំងបាយជូ។

ក្រុមហ៊ុនហុងជូហ៊្រូដ បានចុះអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការយុទ្ធសាស្រ្តសាកល ជាមួយមូលនិធិអភិវឌ្ឍន៍សហគ្រិនភាព នៃក្រសួងសេដ្ឋកិច្ច និងហរិញ្ញវត្ថុ នៃព្រះរាជាណាចក្រកម្ពុជា និងក្រុមហ៊ុន Advance Digital World Trade ដើម្បីលើកម្ពស់ឌីជីថលូបនីយកម្មនៃការគ្រប់គ្រង សង្វាក់ផ្តត់ផ្គង់ផលិតផលកសិកម្មនៅកម្ពុជា នៅក្នុងកម្មវិធីពិពរណ៍ពាណិជ្ជកម្មចិន- អាស៊ានលើកទី២០ កាលពីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៣ កន្លងទៅនេះ។

សាកលវិទ្យាល័យជាតិបាត់ដំបង និងវិទ្យាស្ថានខុងជឺនៃសាកលវិទ្យាល័យជាតិបាត់ដំបង នឹងធ្វើកិច្ចសហប្រតិការ លើការអភិវឌ្ឍន៍ធនធានមនុស្ស ការស្រាវជ្រាវកសិកម្ម និងកសិកមុ្មនាពេលអានាគត។

សូមរំលឹកដែរថា ក្រុមហ៊ុនហុងជូហ៊្រូដ ជាក្រុមហ៊ុនកសិកម្មចិនឈានមុខគេមួយ ដោយផ្តោតលើការធ្វើប្រតិបត្តិការខ្សែសង្វាក់ផ្គត់ផ្គង់ផ្លែឈើ ដែលមានគុណភាពខ្ពស់នៅបរទេស និងនៅប្រទេសចិន។

ក្រុមហ៊ុនបានប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ប្រកបដោយប្រសិទ្ធភាព ក្នុងការគ្រប់គ្រងខ្សែសង្វាក់ផ្គត់ផ្គង់ និងចែកចាយផលិតផលផ្លែឈើ ដោយផ្ទាល់ពីកសិដ្ឋានជុំវិញពិភពលោក ទៅកាន់អ្នកលក់រាយនៅទូទាំងប្រទេសចិន៕

RELATED ARTICLES
- Advertisment -
Google search engine

Most Popular

Recent Comments