Wednesday, May 15, 2024
Google search engine
Homeព័ត៌មានអន្តរជាតិលោក ហ្សេលេនស្គី៖ គ្មានអ្វីអាចបំបាក់ស្មារតីប្រយុទ្ធរបស់អ៊ុយក្រែន ប្រឆាំងនឹងរុស្ស៉ី បានឡើយ

លោក ហ្សេលេនស្គី៖ គ្មានអ្វីអាចបំបាក់ស្មារតីប្រយុទ្ធរបស់អ៊ុយក្រែន ប្រឆាំងនឹងរុស្ស៉ី បានឡើយ

(កៀវ)៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បាននិយាយថាគ្មានអ្វីមួយអាចមកបំបាក់ស្មារតីប្រយុទ្ធនៃប្រទេសរបស់លោក ក្នុងការប្រយុទ្ធប្រឆាំងជាមួយរុស្ស៉ីបានឡើយ មួយថ្ងៃបន្ទាប់ពីសភាអាមេរិកអនុម័តកញ្ចប់ថវិកាបណ្ដោះអាសន្នបញ្ចៀស Shutdown ដោយមិនមាន បញ្ចូលជំនួយយោធាថ្មីសម្រាប់អ៊ុយក្រែននោះទេ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន StraitsTimes នៅថ្ងៃចន្ទ ទី២ ខែតុលា ឆ្នាំ២០២៣។

ក្នុងសុន្ទរកថាមួយជាសំឡេងមួយត្រូវបានថតទុក និងចេញផ្សាយកាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងទៅនេះ លោក ហ្សេលេនស្គី បានលើកឡើងជាថ្មី ពីការប្ដេជ្ញាចិត្តយកឈ្នះលើរុស្ស៉ី ដោយមិនបានលើកឡើងដោយផ្ទាល់ចំពោះការបោះឆ្នោតអនុម័តកញ្ចប់ថវិកានៅក្នុងសភាសហរដ្ឋអាមេរិកឡើយ។ ប្រធានាធិបតីអ៊ុយក្រែនរូបនេះក៏បានសង្កត់ធ្ងន់ផងដែរថាអ៊ុយក្រែននឹងបញ្ឈប់ការប្រយុទ្ធ នៅថ្ងៃមួយដែលអ៊ុយក្រែនទទួលបានជ័យជម្នះ។

បន្ថែមពីលើនេះ រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន លោក Rustem Umerov បានអះអាងក្នុងសេចក្ដីថ្លែងការណ៍មួយដាច់ដោយឡែកមួយថាលោក ទទួលបាន ការធានាពីជំនួយយោធានៅពេលអនាគត នៅក្នុងកិច្ចសន្ទនាតាមទូរស័ព្ទជាមួយរដ្ឋមន្ត្រីការពារជាតិអាមេរិក Lloyd Austin។ «លោក រដ្ឋមន្ត្រី Lloyd Austin បានធានាចំពោះខ្ញុំថាការគាំទ្ររបស់សហរដ្ឋអាមេរិកសម្រាប់អ៊ុយក្រែន នឹងបន្តធ្វើឡើង ហើយថាអ្នកចម្បាំងអ៊ុយក្រែន នឹងបន្តទទួលបានការគាំទ្រ ដ៏ខ្លាំងក្លានៅលើសមរភូមិ»។ នេះជាការគូសបញ្ជាក់របស់រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ក្នុងសារមួយបង្ហោះលើបណ្ដាញទំនាក់ទំនងសង្គម X។

គួរបញ្ជាក់ថា ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន ក៏ចេញមុខសន្យាដែរថាសហរដ្ឋអាមេរិកនឹងមិនបោះបង់ចោលអ៊ុយក្រែនឡើយ បើទោះជាកំពុង ប្រឈមមុខនឹងវិបត្តិថវិកាសហព័ន្ធ ឬ Shutdown ក៏ដោយ៕

RELATED ARTICLES
- Advertisment -
Google search engine

Most Popular

Recent Comments