Thursday, December 5, 2024
Google search engine
HomeUncategorizedអ្នកមានលុយ ខ្សែបក្ខពួកអ្នកធំ កាប់ទន្ទ្រានដីព្រៃកោងកាង ដែលជាម្រកត្រីពងកូន និងជាសម្បត្តិរបស់រដ្ឋ រាប់ហិកតា មិនមានមន្ត្រីជំនាញយកភ្នែកមើល រីឯពលរដ្ឋកាប់គាស់តិចតួច មើលមិនរំលង មិនមានទោសពៃ តើនេះឬមន្ត្រីបំរើប្រជាពលរដ្ឋ?

អ្នកមានលុយ ខ្សែបក្ខពួកអ្នកធំ កាប់ទន្ទ្រានដីព្រៃកោងកាង ដែលជាម្រកត្រីពងកូន និងជាសម្បត្តិរបស់រដ្ឋ រាប់ហិកតា មិនមានមន្ត្រីជំនាញយកភ្នែកមើល រីឯពលរដ្ឋកាប់គាស់តិចតួច មើលមិនរំលង មិនមានទោសពៃ តើនេះឬមន្ត្រីបំរើប្រជាពលរដ្ឋ?

អ្នកមានលុយ ខ្សែបក្ខពួកអ្នកធំ កាប់ទន្ទ្រានដីព្រៃកោងកាង ដែលជាម្រកត្រីពងកូន និងជាសម្បត្តិរបស់រដ្ឋ រាប់ហិកតា មិនមានមន្ត្រីជំនាញយកភ្នែកមើល រីឯពលរដ្ឋកាប់គាស់តិចតួច មើលមិនរំលង មិនមានទោសពៃ តើនេះឬមន្ត្រីបំរើប្រជាពលរដ្ឋ?

 ជាអាទ៏ ដូចជាពេលថ្មីៗនេះ លោក ខៀវ សុកាន ជាពលរដ្ឋម្នាក់ បច្ចុប្បន្នរស់នៅភូមិចំការលើ ឃុំថ្មស ស្រុកបូទុមសាគរ ខេត្តកោះកុង ជាមនុស្សល្អសុច្ចរិត ទៀងត្រង់ មិនដែលចេះទៅបៀតបៀនអ្នកដ៏ទៃ អ្នកផងក្នុងភូមិគោរពស្រលាញ់ និងអោយតំលៃ ជាអ្នកប្រកបរបរ ធ្វើស្រែចំការ តាមលទ្ធភាព កន្លងមក ត្រូវក្រុមមនុស្សចិត្តមារ មកចោទប្រកាន់ថាលោក ថាបានកាន់ទន្ទ្រានដីព្រៃកោងកាង របស់រដ្ឋជាង១០ហិកតា ធ្វើជាកម្មសិទ្ធិខ្លួនទាំងបំពាន និងជួលកម្មករជីកកិញហ៊ុព័ទ្ធកំណត់ព្រំដី ដើម្បីដាំដើមដូង ដោយមិនញញ៉ើតច្បាប់ នេះគឺជាការចោទប្រកាន់ទាំងគងើល ផ្សាយបំភ្លើសការពិត គ្មានភស្តុតាងបញ្ជាក់ច្បាស់។

តែពេលនេះ រឿងពិតថ្មី កំពុងកើតឡើងមួយទៀត ដីជាប់លោក ខៀវ សុកាន ដែរ គឺដីលោក ង៉ែត បូរ បានកាប់ទន្ទ្រានដីព្រៃកោងកាងជាង២ហិកតា នៅខាងក្រោយ ជាប់ចំការកៅស៊ូ របស់លោកផ្ទាល់ ជាដីព្រៃលិចទឹករបស់រដ្ឋ និងជាជម្រកត្រីពងកូន បែក្លាយ ទៅជាដីកម្មសិទ្ធបុគ្គលទៅវិញ តើការកាប់ទន្ទ្រានបែបនេះជាប្រពៃណីទៅហើយ ឬ?

ជាទូទៅគេស្គាល់ លោក ង៉ែត បូរ ជាអ្នកមានស្តុកស្តម ស្គាល់អស់ព្រៃប្រឹក្សា មិនមានមន្ត្រីណាម្នាក់ហ៊ាន ដោយខ្លាច ទឹកប្រាក់ របស់លោក និងខ្សែទុយោធំៗ ដូចនេះ ការធ្វើអ្វីៗក្នុងមូលដ្ឋានជាអំណាចរបស់លោក ទោះបីជាបទល្មើសនោះខុសយ៉ាងណាក្តី។
មតិមហាជនរង់ចាំមើល ថាតើ មន្ត្រីជំនាញពាក់ពន្ធ័ ហ៊ានអនុវត្តច្បាប់បុគ្គលខាងលើនេះទេ ជាពិសេស លោកក្រូច បុរី សីហា ដែលជាអភិបាល នៃគណៈ
អភិបាលស្រុកបូទុមសាគរ តែម្តង ឬខ្លាចឥទ្ធិពលដុល្លា ទើបមើលរំលង នូវការកាប់បំផ្លាញដីព្រៃកោងកាង ឬក៏ជាមនោសញ្ចេតនាបែបបងប្អូន ទើបមិនហ៊ាន។

ជុំវិញករណីកាប់ទន្ទ្រានដីព្រៃកោងកាងរបស់រដ្ឋខាងលើនេះ កាលពីថ្ងៃទី២៤ ខែតុលាឆ្នាំ២០២៤ អង្គភាព សេរីភាពខ្ញុំសាព័ត៌មាន បានធ្វើការទំនាក់ទំនង ទៅលោក ហ៊ុន ម៉ារាឌី ប្រធានមន្ទីរបរិស្ថាន ខេត្តកោះកុង បានឱ្យដឹងតាមទូរសព្ទថា ករណី លោក ង៉ែតបូរ កាប់ទន្ទ្រានដីព្រៃរបស់រដ្ឋ លោកមិនទាន់បានដឹងនៅឡើយទេ លោក និងឱ្យកម្លាំងស៊ើបសង្កេត អំពីបញ្ហានេះ។

រីឯនៅថ្ងៃទី២៩ ខែខែតុលាឆ្នាំ២០២៤ លោក ង៉ែត បូរ បានបញ្ជាក់ប្រាប់តាមរយៈទូរសព្ទ័ ដូចភ្ញាក់ពីដេកថាៈ កាប់ទន្ទ្រានដី ព្រៃកោងកាងអី លោក មិនដឹងទេ ព្រោះលោក កំពុងព្យាបាលជំងឺនៅក្រុងភ្នំពេញ៕ អត្ថបទដោយ លោក ប៊ុនធី បូទុមសាគរ (នៅមានវគ្គបន្ត)

RELATED ARTICLES
- Advertisment -
Google search engine

Most Popular

Recent Comments