ខេត្តកោះកុង៖ ការបៀតបៀនអ្នកដ៏ទៃ និយាយល្អពីខ្លួនឯង និយាយអាក្រក់ពីគេ ទាំងមិនដឹងថាខ្លួនឯងកំពុងតែធ្វើអ្វី ទាំងនេះជាអំពើបាប ហើយ
ភាពលោភលន់ របស់បុគ្គលនោះគ្មានដែនកំណត់ មនុស្សបាបតែងតែ បង្ករភាពក្តៅក្រហាយអោយអ្នកដ៏ទៃ ហើយតាំងខ្លួនថា ជាមនុស្សអស្ចារ្យឡូយ មានតែអញ កម្មពារមានពិត មិនចាំជាតិក្រោយ។
ជាអាទ៏ ដូចជា លោក ខៀវ សុកាន ជាពលរដ្ឋម្នាក់ បច្ចុប្បន្នរស់នៅភូមិចំការលើ ឃុំថ្មស ស្រុកបូទុមសាគរ ខេត្តកោះកុង ជាមនុស្សល្អសុច្ចរិត ទៀងត្រង់ មិនដែលចេះទៅបៀតបៀនអ្នកដ៏ទៃ អ្នកផងក្នុងភូមិគោរពស្រលាញ់ និងអោយតំលៃ ជាអ្នកប្រកបរបរ ធ្វើស្រែចំការ តាមលទ្ធភាព តែពេលនេះ ត្រូវក្រុមមនុស្សចិត្តមារ មកចោទប្រកាន់ថាលោក ថាបានកាន់ទន្ទ្រានដីព្រៃកោងកាង របស់រដ្ឋជាង១០ហិកតា ធ្វើជាកម្មសិទ្ធិខ្លួន និងជួលកម្មករជីកកិញហ៊ុព័ទ្ធកំណត់ព្រំដី ដើម្បីដាំដើមដូង ដោយមិនញញ៉ើតច្បាប់ នេះគឺជាការចោទប្រកាន់ទាំងគងើល ផ្សាយបំភ្លើសការពិត។
ក្រោយពីលិចលឺនូវព័ត៌មាន ដែលហួសចិត្ត សូម្បីតែនឹកគិត ក៏គិតមិនដល់ផងនោះ ត្រូវបានពលរដ្ឋរស់នៅក្នុងភូមិថា ហួសចិត្ត ពូកែប្រឌិតរឿង មនុស្សល្អ អោយទៅអាក្រក់ត្រឹម១ព៉ព្រិចភ្នែក មិនគួរណាព័ត៌មាន ជមីសមាន ខ្វះវិជ្ជាជីវៈ គ្មានក្រមសីលធម៌ យកអាជីព ជាអ្នកព័ត៌មានដើរគាបសង្កត់ពលរដ្ឋស្លូតត្រង់ យកទៅផ្សាយបំភ្លឹសការពិត អោយ ស ប្រែទៅខ្មៅ បង្វែរទឹស ដើម្បីតែផលប្រយោជន៏ និងបំរើបក្ខពួកខ្លួន ព្រមទាំងឃុបឃិតជាមួយមន្ត្រីគ្រាប់ល្ពៅស្អុយ ជាយុត្តិសាស្ត្របៀមពឹស ព្រោះដាក់អ្នកដ៏ទៃ ដែលមហាជនមើលឃើញនាពេលនេះ។
លោកខៀវ សុកាន សូមធ្វើការបដិសេធន៏ និងច្រានចោលនូវព័ត៌មាន ដែលចុះផ្សាយបំភ្លើសការពិត ក្នុងន័យដើម្បីតែប្រយោជន៏ ដោយចោទថាៈ លោកកាប់ទន្ទ្រានដីរដ្ឋជាង១០ហិកតា ខណៈដែលទីតាំងដី រងការចោទខាងលើនោះ មានត្រឹមតែជាង២ហិកតា ជាកម្មសិទ្ធរបស់លោកផ្ទាល់ គឺជាដីអាស្រ័យផលចាស់ទៀត មានទាំងម្ចាស់ដើមមកអះអាងបញ្ជាក់ការពិត អ្វីដែលរឹតតែច្បាស់នោះ នៅថ្ងៃ២០ ខែតុលា ឆ្នាំ២០២៤នេះ លោក ខៀវ សុកាន ម្ចាស់ដីអាស្រ័យផលទី២ និង លោកស្រី អ៊ុ ស្រីង៉ែត ម្ចាស់ដើម បានធ្វើការបកស្រាយបញ្ជាក់អោយអង្គភាពព័ត៌មានយើងខ្ញុំដឹងថា ដី២ជាងហិកតានេះ គឺជាដីអាស្រ័យផល មិនមែនជាដីព្រៃកាប់រានថ្មីនោះទេ ការផ្សព្វផ្សាយផ្ទុយពីការពិតនេះ ធ្វើអោយរូបលោក និងក្រុមគ្រួសារ រងភាពអាម៉ាស ដូចនេះសូមក្រសួងជំនាញមេត្តាមានវិធានការ ទៅលើងង្គភាព ព័ត៌មានខ្វះវិជ្ជាជិវៈ គ្មានក្រមសីលធម៌នេះផង កុំព្រោះតែប្រយោជន៏តិចតួច អោយក្រុមគ្រួសារ និងមន្ត្រីស្អាតស្អំរងភាពអាម៉ាស៕ ប៊ុនធី