Thursday, December 5, 2024
Google search engine
HomeUncategorizedឃាត់ខ្លួនជនសង្ស័យ០២នាក់ ជាមុខសញ្ញាសកម្ម ក្នុងករណីជួញដូរនូវសារធាតុញៀន និងមានដីកាចាប់ខ្លួនដល់ទៅ ០៣ តែពេលនេះត្រូវអសលក្ខ័ក្រោមកណ្តាប់ដៃ លោកវរសេនីយ៏ឯក យី វណ្ណដា អធិការនគរបាលក្រុងតាខ្មៅ

ឃាត់ខ្លួនជនសង្ស័យ០២នាក់ ជាមុខសញ្ញាសកម្ម ក្នុងករណីជួញដូរនូវសារធាតុញៀន និងមានដីកាចាប់ខ្លួនដល់ទៅ ០៣ តែពេលនេះត្រូវអសលក្ខ័ក្រោមកណ្តាប់ដៃ លោកវរសេនីយ៏ឯក យី វណ្ណដា អធិការនគរបាលក្រុងតាខ្មៅ

កណ្តាល . ប្រជាពលរដ្ឋក្នុងមូលដ្ធានសម្តែងការសាទរ ក្រោយទទួលដំណឹងល្អថា សមត្ថកិច្ចឃាត់ខ្លួនបានហើយ ជនសង្ស័យ០២នាក់ ដែលម្នាក់ជាស្ត្រី(មុខសញ្ញា)មានដីការ ចាប់ខ្លួនដល់ទៅ០៣ដីកា កាលពីវេលាម៉ោង៧.៤៥នាទីថ្ងៃទី១២ខែកញ្ញាឆ្នាំ២០២៤ នៅចំណុចផ្លូវបេតុងក្នុងភូមិព្រែកហូរលិច សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល ។

   លោកវរសេនីយ៏ឯក យី វណ្ណដា អធិការនគរបាលក្រុងតាខ្មៅបានប្រាប់អោយដឹងថា . ជនសង្ស័យប្រុសស្រីមានចំនួន០២នាក់ .

១-ឈ្មោះផន-ធីភេទប្រុសអាយុ២៤ឆ្ឆ្នាំជនជាតិខ្មែរ មានទីនៅភូមិតាមៅ ឃុំជើងគួរ ស្រុកសំរោងខេត្តតាកែវ បច្ចុប្បន្នស្នាក់នៅក្នុងភូមិសង្កាត់កើតហេតុ  មុខរបរជាងផ្សារដែក , ២ឈ្មោះ អេង-ចាន់ថា(ហៅម៉ាប់)ភេទស្រីអាយុ៣៦ឆ្នាំជនជាតិខ្មែរ រស់នៅភូមិព្រែកហូរលិចសង្កាត់ព្រែកហូរក្រុងតាខ្មៅខេត្តកណ្តាល មុខរបរមិនពិតប្រាកដ ។  វត្ថុតាងចាប់យករួមមាន .  -ម្សៅក្រាមពណ៏សថ្លាសង្ស័យជាសារធាតុញៀនចំនួន០៨កញ្ចប់ – ថ្នាំញៀន០១កញ្ចប់តូចទម្ងន់០,១៦ក្រាម,-ម៉ូតូម៉ាកHONDA DREAM C125 ពណ៌ខ្មៅ ០១គ្រឿង ពាក់ស្លាកលេខ  ភ្នំពេញ 1FC-6170 ជារបស់ជនសង្ស័យឈ្មោះផន-ធី -ថ្នាំញៀន០៧កញ្ចប់តូច (០៦កញ្ចប់មធ្យម ០១កញ្ចប់ទម្ងន់៦,៨៨ក្រាម )-ទូរស័ព្ទម៉ាកreqImeពណ៏ក្រហមចំនួន០១គ្រឿង -កូនកាបូបដៃពណ៏ក្រឡាសខ្មៅនិងថង់វេចខ្ចប់០១ចំនួនជារបស់ជនសង្ស័យឈ្មោះអេង-ចាន់ថា(ហៅម៉ាប់)។

    លោកអធិការបានប្រាប់អោយដឹងបន្តទៀតថា . មុនពេលកើតហេតុ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកហូរបានចេញល្បាតដល់ចំណុចកើតហេតុខាងលើ ក៍ប្រទះឃើញជនសង្ស័យម្នាក់ឈ្មោះផន-ធីកំពង់ជិះម៉ូតូម្នាក់ឯងដោយមានកាសង្ស័យ កម្លាំងយើងក៍ឃាត់សួរនាំឆែកឆេររកឃើញម្សៅក្រាមពណ៏សថ្លាសង្ស័យជាសារធាតុញៀនចំនួន០១កញ្ចប់ដែលជនសង្ស័យបានកាន់ក្តាប់លាក់ទុកនៅក្នុងដៃខាងឆ្វេង។ភ្លាមនោះ លោកមេប៉ុស្តិ៍បានរាយការណ៍ជូនលោកអធិការនាំជនសង្ស័យយកមកប៉ុស្តិ៍ដើម្បីធ្វើកាសួរនាំ ។

នៅចំពោះមុខសមត្ថកិច្ជជនសង្ស័យបានឆ្លើយសារភាពថា . ថ្នាំញៀន០១កញ្ចប់ដែលសមត្ថកិច្ចរកឃើញនោះ គឺពិតជារបស់ខ្លួនដែលបានទិញពីមនុស្សស្រីម្នាក់ឈ្មោះអេង-ចាន់ថា  ក្នុងតម្លៃ១០០០០៛(មួយម៉ីនរៀល)ពិតប្រាកដមែន

-ក្រោយពីបានសួរចម្លើយរួច លោកវរ:សេនីយ៍ទោ ជា សាមឿន អធិការរងទទួលផ្នែកប្រឆាំងបទល្មើសគ្រឿងញៀនបានរាយការណ៍ជូនលោកអធិការ ព្រមទាំងលោកស្នងការងទទួលផែន និងលោកស្រីព្រះរាជអាជ្ញារងប្រចាំក្រុង ដើម្បីសុំគោលការណ៍និងដឹកនាំកម្លាំផ្នែកជំនាញនិងប៉ុស្តិ៍ចុះបន្តនិតិវិធី។ ជាលទ្ធផល

ឃាត់ខ្លួនជនសង្ស័យឈ្មោះអេង-ចាន់ថា ហៅម៉ាប់និងបានរកឃើញថ្នាំញៀនចំនួន០៧កញ្ចប់ដាក់នៅក្នុងកូនកាបូបដៃ ហើយក៏បាន នាំខ្លួនឈ្មោះអេង-ចាន់ថាហៅម៉ាប់ យកមកប៉ុស្តិ៍ដើម្បីធ្វើកាសួរនាំ។

   តាមចម្លើយសារភាព គឺ .ថ្នាំញៀនចំនួន០៧កញ្ចប់ពឹតជារបស់ខ្លួនពិតប្រាកដមែនដែលបានទិញពីមនុស្សប្រុសម្នាក់មិនស្គាល់ឈ្មោះអាយុប្រហែល៤០ឆ្នាំនៅម្តុំកួរស្រូវផ្លូវជាតិលេខ០៣ក្នុងតម្លៃ៦៥០០០០៛(ហុកសិបប្រាំម៉ឺនរៀល)យកមកលក់បន្ត។

      លោកអធិការបានបញ្ជាក់បន្ថែមថា .  ជនសង្ស័យឈ្មោះអេង-ចាន់ថា មានដីកាចាប់ខ្លួន(ចំនួន០៣ដីកា)

-ដីកាទី០១លេខ ៣៥១ ដបចខចេញដោយលោក វ៉ាន់-សុបញ្ញាចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តកណ្តាល កាលពីថ្ងៃទី២០ខែឧសភាឆ្នាំ២០២៣។

-ដីកាទី០២លេខ ១៩០ ចខ/ឃចេញដោយលោកលី-ម៉េងចៅក្រមជំនុំជម្រះនៃសាលាដំដូងខេត្តកណ្តាល កាលពីថ្ងៃទី២០ខែឧសភាឆ្នាំ២០២៣។

-ដីកាទី០៣ លេខ ៨២៩ ដប-ចខចេញដោយលោកនូ-វាសនាចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តកណ្តាល កាលពីថ្ងៃទី២០ខែសីហាឆ្នាំ២០២៣ ដែលដីកាទាំង០៣ សុទតែពីបទជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ប្រព្រឹតនៅចំណុច ភូមិព្រែកហូរលិច សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល  ។

ជនសង្ស័យរួមនិងវត្ថុតាងត្រូវបានបញ្ជូនមកផ្នែកជំនាញនៃអធិការដ្ឋាននគរបាលក្រុងតាខ្មៅដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕

RELATED ARTICLES
- Advertisment -
Google search engine

Most Popular

Recent Comments