ខេត្តកណ្តាល/ ក្រុងតាខ្មៅ
ដោយមានការយកចិត្តទុកដាក់ ពីសុខទុក្ខរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ក៏ដូចជារក្សាបាន នូវទឹសដៅទាំ៧ចំណុចរបស់រាជរដ្ឋាភិបាល ស្តីពីភូមិឃុំមានសុវត្ថិភាព
និងការ រាយការណ៏ពីពលរដ្ឋល្អ លោក ឃឹម សំភា អភិបាលក្រុងតាខ្មៅ ព្រមទាំងលោក នាយករដ្ឋបាល មិនបានបង្អង់យូរ បានអញ្ជើញដឹកនាំកំលាំងព្រហ្មទណ្ឌក្រុង មានការសហចូលរួមពីលោក ជៀម ខូយ ចៅសង្កាត់តាខ្មៅ ព្រមទាំងកំលាំងប៉ុស្តិ បានចូលឆែកទីតាំងផ្ទះ លេងល្បែងអនឡាញ មួយកន្លែងស្ថិតនៅ ភូមិតាខ្មៅ១ សង្កាត់តាខ្មៅ) នៅល្ងាចថ្ងៃព្រហស្សន៏ ទី១២ ខែកញ្ញា ឆ្នាំ២០២៤ ដោយទីតាំងខាងលើ មិនមានច្បាប់អនុញាតិ ព្រមទាំងជាទីតាំងចាក់ភ្នាល់បាល់ដោយសេរី តាមប្រពន្ធ័អនឡាញ និងហ្គេមគ្រប់ប្រភេទ ទាំងយប់ និងថ្ងៃ។
លទ្ធផលនៃការបង្ក្រាប់បានរួមមានៈ ឃាត់ខ្លួនម្ចាស់ទីតាំង១នាក់ ដែលជាអ្នកចាត់ចែងរៀបចំ ដើម្បីសាកសួរ រួមទាំងឧបករណ៏ ដែលបង្កើតអោយមានល្បែងភ្នាល់ស៊ីសង មាន កុំព្យូទ័រ ចំនួន២០គ្រឿង កាមរ៉ាចាប់រូបភាព១០គ្រឿង ព្រមទាំង ឧបករណ៏ផ្សេងៗជាច្រើនទៀត ការចុះបង្ក្រាបទីតាំងអនឡាញ មានឈ្មោះ( 77 internet ដែលជាកន្លែងភ្នាល់ចាក់បាលដ៏ធំ១នៅក្រុងតាខ្មៅ និងល្បែងអនឡាញ តែពេលនេះត្រូវបានលោក ឃឹម សំភា អភិបាលក្រុងតាខ្មៅ ប្រើកណ្តាប់ដៃដែកចុះបង្ក្រាបបានសម្រេច ស្របតាមអនុសាសន៏របស់សម្តេចបឋរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណចក្រកម្ពុជា។
ប្រជាពលរដ្ឋក្នុងក្រុងតាខ្មៅ សាទរ និងអបអរ ក្រោយពេល លោក អភិបាលក្រុង បានដឹកនាំកំលាំងបង្ក្រាបនៅទីតាំងខាងលើបានសម្រេច ព្រោះថាកន្លែងនេះ ពី១ថ្ងៃទៅ១ថ្ងៃ អ្នកញៀនល្បែង ភ្នាល់បាល់ និងអ្នកលេងហ្គេម ចេញចូលៗ ដូចលេងល្ខោនមិនចេះដាច់ ម្យ៉ាងទ្វារផ្ទះគឺបិទរហូត បង្ហឹមចូលតែ១ខ្លួនប៉ុណ្ណោះ នៅពេលនេះដោយមានការយកចិត្តទុកដាក់ពីលោកអភិបាលក្រុង និងកំលាំងជំនាញ ទើបមានការបង្ក្រាបបាន តែស្នើសុំកុំអោយមានល្បែងបែបនេះបន្តទៀត ព្រោះល្បែង បង្ករនូវអសន្តិសុខក្នុងមូលដ្ឋាន លួច ឆក់ ប្លន់ គ្រឿងញៀន៕