ខេត្តកំពត/ ស្រុកកំពង់ត្រាច
យោងតាមការសម្រេចរបស់ សម្តេចមហាបឋរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីចុះថ្ងៃទី១១ ខែមិថុនាឆ្នាំ២០២៤ ស្ដីពីការហាមឃាត់មិនឱ្យមានល្បែងស៊ីសងនៅតំបន់ព្រំដែន ច្រកទ្វារភាគី តន់ហន់ ស្ថិតនៅភូមិព្រែកក្រឹស ឃុំព្រែកក្រឹស ស្រុកកំពង់ត្រាច ទោះបីមានការហាមឃាត់ មិនអោយមានល្បែងយ៉ាងណាក្តី ក៏កាស៊ីណូ សុខ គីមម៉េង នៅបន្តធ្វើអាជីវកម្មគ្រប់ប្រភេទយ៉ាងរលូន ឬជាការអោយដៃ របស់សមត្ថកិច្ចជំនាញនានាពាក់ពន្ធ័ ទើបបានហ៊ាន និងបន្តអាជីវកម្មបានបែបនេះ ឬដូចពាក្យចាស់លោក ពោលថាៈ (ខ្មោចស្រុកអោយដៃ ទើបខ្មោចព្រៃហ៊ាន) បញ្ជាក់ កាស៊ីណូ សុខ គីមម៉េង បានផ្ទេរលក់ទៅអោយជនជាតិ កូរ៉េ ជាម្ចាស់កម្មសិទ្ធ យោងតាមការសម្រេចប្រការ១ របស់រាជរដ្ឋាភិបាលបានសសេរថាៈ ត្រូវបានកំណត់ទីតាំងជាក់ស្តែង នៃតំបន់ហាមឃាត់ សម្រាប់ប្រតិបត្តិការកាស៊ីណូ នៅក្នុងព្រះរាជាណាចក្រកម្ពុជា ក្នុងគោលដៅលើកកំពស់ ការវិនិយោគអោយកាន់តែសម្បូរបែប និងសណ្តាប់ធ្នាប់ល្អប្រសើរ នៅក្នុងតំបន់គោលដៅទេសចរណ៏ ខេត្តកែប និងកំពត លើកលែងតំបន់ ភ្នំបូកគោ និងតំបន់ច្រកព្រែកចាក អោយប្រតិបត្តិការកាស៊ីណូជាធម្មតា។
យើងដឹងហើយថាល្បែង ជាដើមចម នៃបទល្មើស អសន្តិសុខក្នុងមូលដ្ឋាន លួច ឆក់ ប្លន់ បង្ករហឹង្សាក្នុងគ្រួសារ ប្រពន្ធកូនបែកបាក់ ម្យ៉ាងការដាក់អោយប្រើនូវបញ្ញាតិនៃភូមិ/ឃុំ មានសុវត្ថិភាព របស់រាជរដ្ឋាភិបាលទាំង៧ចំណុចនោះទុកនៅឯណា? ពលរដ្ឋតាមតុការហ្វេ បាននិយាយតៗគ្នាថាៈ បើពលរដ្ឋជល់ ១គូរ ២គូរ តាមភូមិ ឬតាមគម្ពោធព្រៃ តាមចាប់លុះក្ស័យ នាំគ្នារត់បាតជើង អោយ សព្រាត អ្នកខ្លះរត់រួច ក៏ អរទៅ រីឯអ្នករត់មិនរួច ចាប់ចូលតុលាការផ្តន្ទាទោសគ្មានការលើកលែង រីឯពេលនេះ កាស៊ីណូ សុខ គីមម៉េង បើកលេងល្បែងឡើង កាហ៊េៗ ផ្គើនទៅហ្នឹងបំរាមរាជរដ្ឋាភិបាលទាំងស្រុងមើលមិនឃើញ តើច្បាប់អនុវត្តបានតែពលរដ្ឋទន់ខ្សោយ រីឯអ្នកមានលុយមានអំណាច អនុវត្តមិនបាន ឬមានអ្នតាបាំងមុខ ដូចនេះ មេត្តាថ្នាក់ដឹកនាំ ពិនិត្យ និងមានវិធានកា។
មជ្ឃដ្ឋានទូទៅរង់ចាំមើលថ្នាក់ដឹកនាំ និងមានវិធានការបែបណា ចំពោះកាស៊ីណូខាងលើនេះ ព្រោះថា ជារៀងរាល់ថ្ងៃ គេអង្កេតឃើញថា ជនជាតិខ្មែរច្រើនជាង វៀតណាម ចាស់ក្មង ចូលលេងយ៉ាងគគ្រឹកគគ្រេងជាហូរហែរ សើចហោរយ៉ាងទ្រហឹងអឺងកង អ្នកឈ្នះមុខខ្លាញ់ អ្នកចាញ់មុខសេះ ថាតើមានច្បាប់មួយណាដែលអនុញ្ញាតិអោយជនជាតិខ្មែរចូលលេងល្បែងស៊ីសងក្នុងកាស៊ីណូ គឺផ្គើនទៅនិងសាចរាណ៏ណែនាំរបស់ក្រសួង គ៏ដូចជាអនុសាសន៏របស់ថ្នាក់ដឹកនាំ ឬល្បែងស៊ីសង ជាមុខរបរឬស្របច្បាប់៕