ខេត្តកំពត/ ស្រុកកំពង់ត្រាច/ ព័ត៌មានបឋម
ប្រជាពលរដ្ឋក្នុងមូលដ្ឋានបានរាយការណ៏មកអង្គភាព ព័ត៌មានសេរីភាពខ្ញុំ សារព័ត៌មានតាមរយៈ ឆាត មកថាៈ កាស៊ីណូ សុខ គីម ម៉េង មានទីតាំងស្ថិតនៅភូមិព្រែកក្រឹស ឃុំព្រែកក្រឹស ស្រុកកំពង់ត្រាច ខេត្តកំពត បើកតំណើរលេងជារៀងរាល់ថ្ងៃ ជាពិសេសថ្ងៃសៅរ៏ និងអាទិត្យ មានល្បែងបញ្ជល់មាន់ បៀ អាប៉ោង យូហ្គី ហ្គែមបាញ់ត្រី ដោយភ្នាល់ចាក់លុយធំៗ និងកៀងគរឱ្យជនជាតិខ្មែរ ចូលលេងយ៉ាងពេញទំហឹង និងច្រើនកុះករ ហោកញ្ចៀវ ទ្រហឹងអ៉ឺងកង ជាការរំខានដល់ពលរដ្ឋអ្នកជិតខាង ជាពិសេសព្រះសង្ឃ ព្រះអង្គសិងនាពេលថ្ងៃ ហើយការអនុញាតិអោយខ្មែរចូលលេងល្បែង ជាអំពើខុសច្បាប់ គឺផ្គើនទៅនិងសាចរាណ៏ណែនាំរបស់ក្រសួង។
កាស៊ីណូមួយនេះ ពេលមុនជាកម្មសិទ្ធរបស់លោក គីម ម៉េង តែពេលបច្ចុប្បន្ន មានការផ្ទេរលក់ទៅអោយជនជាតិ កូរ៉េ ជាម្ចាស់កម្មសិទ្ធ ដើម្បីបន្តធ្វើអាជីវកម្មមជ្ឈដ្ឋានទូទៅអង្កេតឃើញថា អ្នកចូលលេងភាគច្រើនជាជនជាតិខ្មែរ ក្រៅពីនោះ ចំរុះជាតិសាសន៏សើចហោរសប្បាយ អ្នកចាញ់មុខសេះ រីឯអ្នកឈ្នះមុខខ្លាញ់។
គួរបញ្ជាក់ផងដែរថាៈ កាស៊ីណូ សុខ គីម ម៉េង ច្រកទ្វេភាគី តន់ហន់ ព្រំដែន កម្ពុជា វៀតណាម មួយនេះតាមប្រភពបញ្ជាក់មកថា មានខ្នងបង្អែកដ៏រឹងមាំ
មិនមាននរណាៗធ្វើអីបានទេ ដូចពាក្យចាស់ពោលថាៈ វ៉ៃឆ្កែ អោយមើលម្ចាស់ ថាតើ ការផ្គើនទៅហ្នឹងសារចរណ៏ណែនាំ និងការហាមឃាត់ របស់នាយករដ្ឋមន្ត្រី តើមានបុគ្គលមានឥទ្ធិពលរូបណា ហ៊ានយកខ្លួនមកពាំងនូវអំពើខុសច្បាប់ទាំងនេះទេ?
ពលរដ្ឋភាគច្រើនរង់ចាំមើលថាតើ ខ្នងបង្អែកដ៏រឹងមាំទាំងនោះ អាចល្មើសច្បាប់ ទៅជួយកាង ឬទប់នូវបទល្មើសដែលខុសច្បាប់ អោយតំណើរការទៅមុខ ដែលជាបំរាម មិនអោយមានបើកល្បែងស៊ីសង កាស៊ីណូ ខុសទីតាំងអនុញ្ញាតិក្នុងខេត្ត របស់ សម្តេចបឋធិបតី ហ៊ុន ម៉ាណែត ចុះថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៤ ស្តីពីការហាមឃាត់សម្រាប់ប្រតិបត្តិការ មិនអោយមានកាស៊ីណូខេត្តចំនួន២ គឺខេត្តកែប និងកំពត លើកលែងតែ តំបន់ព្រែកចាក និងភ្នំបូកគោ។
យើងដឹងហើយថាល្បែង ជាដើមចម នៃបទល្មើស អសន្តិសុខក្នុងមូលដ្ឋាន លួច ឆក់ ប្លន់ បង្ករហឹង្សាក្នុងគ្រួសារ កូនប្រពន្ធបែកបាក់ ដូចនេះ មេត្តាថ្នាក់ដឹកនាំ ពិនិត្យ និងមានវិធានការ៕ អត្ថបទដោយ ប៉ាការ ស ចិត្តស្មោះ