Monday, April 29, 2024
Google search engine
Homeព័ត៌មានជាតិលោក ឈឿន សុចិត្ត ប្រធានក្រុមការងារ ចុះមូលដ្ឋានសង្កាត់ដើមមៀន បានចាត់តំណាងដ៏ខ្ពង់ខ្ពស់ លោក ឡាក់ ម៉េងធី ចុះជួបសំណេះសំណាល សួរសុខទុក្ខ និងនាំយកថវិកា...

លោក ឈឿន សុចិត្ត ប្រធានក្រុមការងារ ចុះមូលដ្ឋានសង្កាត់ដើមមៀន បានចាត់តំណាងដ៏ខ្ពង់ខ្ពស់ លោក ឡាក់ ម៉េងធី ចុះជួបសំណេះសំណាល សួរសុខទុក្ខ និងនាំយកថវិកា ជូនស្ដ្រីទើបសម្រាលកូន ចំនួន០៨គ្រួសារ

ព្រឹកថ្ងៃអាទិត្យ ទី២៤ ខែមីនា ឆ្នាំ២០២៤ លោក ឡាក់ ម៉េងធី ស្នងការរង ទទួលផែនព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាល ខេត្តកណ្តាល តំណាងដ៏ខ្ពង់ខ្ពស់
លោក ឈឿន សុចិត្ត ស្នងការនគរបាល ខេត្តកណ្តាល និងជាប្រធានក្រុមការងារ ចុះមូលដ្ឋានសង្កាត់ដើមមៀន បាននាំយកអំណោយទៅចែកជូន ស្ដ្រីទើបសម្រាលកូនរួច ចំនួន០៨គ្រួសារ៖ ក្នុងមួយគ្រួសារទទួលបាន៖ -អង្ករ០១បាវ = ៥០ គ.ក្រ -ថវិកា = ១០០,០០០រៀល សរុបជាថវិកាចំណាយរួមចំនួន ២,០០០,០០០៛ ។

ក្រៅពីការងារជំនាញរក្សារសន្តិសុខ សណ្តាប់ធ្នាប់ជូនបងប្អូនគ្រប់មូលដ្ឋាន លោក ឈឿន សុចិត្ត មិនដែលភ្លេចទេ នូវសេចក្តីសុខ សុភមង្គល គ្រួសារបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានសង្កាត់ដើមមៀន បានជួយយកអាសារ ចាស់ជរាជួបការលំបាក ទុរគត៌ជនខ្វះទីពឹងពាក់អាស្រ័យ ដូចជានៅពេលនេះ ស្ត្រីដែលទើបសម្រាលកូនរួច សសៃខ្ចី មិនទាន់អាចធ្វើអ្វីបាន ចំនួន០៨គ្រួសារ បានទទួលអំណោយពី ប្រធានក្រុមការងារ មានលោក ឡាក់ ម៉េងធី ជាតំណាងខ្ពង់ខ្ពស់ និងដ៏ក្រុមការងារ បានយកអំណោយទៅចែកផ្ទាល់តាមខ្នងផ្ទះមានៈ ១.ឈ្មោះ ជួង ធីតាភូមិដើមគរ ២.ឈ្មោះ ចាន់ភួង ៣.ឈ្មោះ សឿម ស្រីនេត ៤.ឈ្មោះ គង់ សុភី ៥.ឈ្មោះ រស់ ស្រីម៉ៅ ៦.ឈ្មោះ សេក សុភឿន ៧.ឈ្មោះ រឹម សុភ័ក្រ្ដនិត ៨.ឈ្មោះ ញឹម ម៉ៅចាន់ណា មានទីលំនៅ ភូមិដើមគរ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្ដកណ្ដាល៕សារ៉ាយ

RELATED ARTICLES
- Advertisment -
Google search engine

Most Popular

Recent Comments