បូទុមសាគរ/កោះកុង

កាលពីរសៀលថ្ងៃទី ១៩ខែមករា ឆ្នាំ២០២៤ យោងប្រភពពីប្រជាពលរដ្ឋ បានរាយការណ៍មកអង្គភាព សេរីភាពខ្ញុំ សាព័ត៌មានថា មានសំណង់រឹងមួយកន្លែង បានកំពុងតែសាងសង់ជិតរួចរាល់ ជាប់មាត់ព្រែកអណ្ដូងទឹក ស្ថិតនៅភូមិអណ្ដូងទឹក ឃុំអណ្ដូងទឹក ស្រុកបូទុមសាគរ ខេត្តកោះកុង ក្រោយមកភ្នាក់ងារ អង្គភាពយើងខ្ញុំបានចុះទៅផ្ទាល់ ក៏ឃើញមានសាងសង់សំណង់រឹងជាប់មាត់ព្រែកអណ្ដូងទឹកពិតប្រាកដមែន។ ក៏បានទំនាក់ទំនងទៅ លោក យិន យួត ជំទប់ទី១ ឃុំអណ្ដូងទឹក លោកក៏បានឆ្លើយថា លោកបានសុំច្បាប់នៅសាលាស្រុកហើយ។
ចំណែកលោកអភិបាលស្រុក ក្រូច បុរីសីហា អភិបាលស្រុកបូទុមសាគរ លោកបានបញ្ជាក់យ៉ាងច្បាស់ៗថា លោក យិន យួត បានត្រឹមសុំតែធ្វើ ផែទេសចរណ៍លំហែកាយ មិនបានសុំច្បាប់សាងសង់ផ្ទះជាប់មាត់ព្រែកទេ ហើយបើសុំក៏មិនអនុញ្ញាតិដែរ ព្រោះជាដីចំណីព្រែក ។
ពាក់ពន្ធ័និងការសាងសង់ផែ បែជាសាងសង់ផ្ទះ២ល្វែងជាប់ព្រែកខាងលើ ពលរដ្ឋ ក៏ដូចជាមតិមហាជន រង់ចាំមើលថាតើ អាជ្ញាធរពាក់ពន្ធ័ និងមានវិធានច្បាប់បែបណា? ចំពោះមន្ត្រីដឹងច្បាប់បំពានច្បាប់ ឬច្បាប់អនុវត្តបានតែ ពលរដ្ឋក្រីក្រ!!! រីឯមន្ត្រី បក្ខពួកគ្នាឯង អនុវត្តច្បាប់មិនកើត តែពលរដ្ឋសង្ឃឹមថា លោក ជំទាវ អភិបាលខេត្ត និងមិនបណ្តោយ មន្ត្រីណាមួយ ធ្វើអ្វីស្រេចតែនិងចិត្តបាននោះទេ៕ ប៊ុនធី បូទុមសាគរ (នៅមានវគ្គបន្ត)


